លោក សុខ ឥសាន អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច បានគូសបញ្ជាក់ថា រហូតមកដល់ពេលនេះ ជុំវិញការបែកធ្លាយគម្រោង នៃការធ្វើបដិវត្តន៍ពណ៌ ដែលឃុបឃិតគ្នារវាង គណបក្សសង្គ្រោះជាតិ និងបរទេសនោះ គឺរាជរដ្ឋាភិបាលកម្ពុជា មិនមានវិធានការតាមផ្លូវច្បាប់ ណាមួយទៅលើបក្សប្រឆាំងទេ ខណៈដែលមិនទាន់មាន ភស្តុតាងពិតប្រាកដ និងច្បាស់លាស់នៅឡើយ ។លោក សុខ ឥសាន បានថ្លែងបែបនេះបន្ទាប់ពី មានការបែកធ្លាយតាមរយៈ បណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក ដែលមានឈ្មោះថា កូនខ្មែរកាលពីថ្ងៃទី២៧ សីហាថា ផែនការផ្តួលរំលំរដ្ឋាភិបាល លោក ហ៊ុន សែន មិនមែនគ្រាន់តែជាការឃុបឃិត រវាងបរទេសនិងខ្មែរ (Conspiracy Theory) ដោយមានការលូកដៃយ៉ាងជ្រៅ ពីមហាអំណាចអាមេរិក ដូចកាលពីអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែជាផែនការដ៏ធំនេះ ត្រូវបានពង្រឹងបន្ថែម ដោយទំនាក់ទំនាក់ ស្នេហាផ្សារសាច់ឈាម យ៉ាងស្អិតល្មូតថែមទៀត រវាងពួកចារកម្មបរទេស ជាមួយក្រុមគ្រួសារបក្សប្រឆាំង នៅកម្ពុជា ។
ប្រភព៖សារព័ត៌មានដើមអម្ពិល