ត្រឡប់ក្រោយ

លោកនាយករដ្ឋមន្រ្តី បញ្ជាឲ្យទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ សងប្រាក់ទៅ ពលរដ្ឋវិញ បន្ទាប់ពីដឹងថាតម្លៃទឹក នៅភ្នំពេញខុសប្រក្រតី

 

លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅថ្ងៃទី២៨ ខែ សីហា ឆ្នាំ២០១៧នេះ បានបញ្ជាឲ្យទេសរដ្ឋមន្ត្រីចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្មសងប្រាក់ត្រឡប់ ទៅប្រជាជនវិញបន្ទាប់ពីលោកបានទទួលព័ត៌មានពីពលរដ្ឋថាអ្នកប្រើប្រាស់ទឹកតិចនិងអ្នក ប្រើ ប្រាស់ច្រើននៅទីក្រុងភ្នំពេញត្រូវបង់ថ្លៃដូចៗគ្នា ដែលទង្វើនេះប្រាស់ចាកពីនយោបាយអនុគ្រោះ និងដើរផ្ទុយពីការអំពាវនាវរបស់សម្ដេច។ការលើកឡើងរបស់លោក បែបនេះបន្ទាប់ពី បងប្អូនប្រជាពលរដ្ឋរស់នៅទីក្រុងភ្នំពេញ មួយចំនួន បានត្អូញត្អែរថាតម្លៃទឹកបច្ចុប្បន្នឡើងថ្លៃខ្លាំងខុសប្រក្រតី។លោក បានសរសេរបញ្ជាក់ក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា"ថ្ងៃនេះខ្ញុំទើបបានដឹងថាតម្លៃទឹក នៅទីក្រុងភ្នំពេញមានការកើនឡើងដែលអ្នកប្រើប្រាស់ទឹកតិចនិង អ្នក ប្រើប្រាស់ច្រើនបង់ថ្លៃដូចៗគ្នា ធ្វើអោយនយោបាយអនុគ្រោះសម្រាប់ប្រជាជនក្រីក្រមិនអាច អនុវត្តន៍ បាន។

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/qyA7VU

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា