ត្រឡប់ក្រោយ

តុលាការបន្តសម្រេចឲ្យ អ្នក​ស្រី​ ថាក់​ ឡានី​ ជាប់​ពន្ធនាគារ​១ឆ្នាំ​​ ៦ខែ

 

អ្នក​ស្រី​ ថាក់​ ឡានី​ អតីត​សមាជិក​ព្រឹទ្ធសភា ​គណបក្ស​ សម​ រង្ស៊ី​ ត្រូវ​បាន​លោក​ ប្លង់​ សំណាង​ អនុប្រធាន​សាលាឧទ្ធរណ៍​ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ នៅ​ព្រឹក​ថ្ងៃ​ទី​២៩​ ខែ​សីហា​ នេះ​ សម្រេច​តម្កល់​សាលក្រម ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ទុក​ជា​បាន​ការ​ដដែល​ ពោល​គឺ​ ផ្តន្ទា​ទោស​អ្នក​ស្រី​ ថាក់​ ឡានី​ ដាក់​ពន្ធនាគារ​១ឆ្នាំ​ ៦ខែ​ ករណី​ចោទប្រកាន់​លោកនាយករដ្ឋមន្រ្តី​ថា​ ជា​អ្នក​សម្លាប់​បណ្ឌិត​ កែម​ ឡី​ ​។​ សាលដីកា​នេះ​ ប្រកាស​ដោយ​កំបាំង​មុខ​ជនជាប់ចោទ​ មេធាវី​ការពារ​ជនជាប់ចោទ​ និង​ មេធាវី​តំណាង​ដោយ​អាណត្តិ ​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ តែ​ចាត់​ទុក​ជា​ចំពោះ​មុខ​ ។គួរ​រំលឹក​ថា​ សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាលពី​រសៀល​ថ្ងៃ​ទី​១៧​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៦​ ប្រកាស​សាលក្រម​ផ្តន្ទា​ទោស ​អ្នក​​ស្រី​ ថាក់​ ឡានី​ ដាក់​ពន្ធនាគារ​រយៈពេល​១ឆ្នាំ​ និង​ពិន័យ​៨លាន​រៀល​ ព្រម​ទាំង​សងសំណង​ជំងឺ​ចិត្ត​ ដល់​លោក​នាយករដ្ឋមន្ត្រី​ ចំនួន​១០០រៀល​ ។

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/oHYzDB

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា