លោក សុខ ឥសាន អ្នកនាំពាក្យ គណបក្ស ប្រជាជនកម្ពុជា តាមរយៈសារអេឡិចត្រូនិច Telegram នៅថ្ងៃទី២៨ សីហា នេះ បានអំពាវនាវអ្នកនយោបាយ ប្រជាពលរដ្ឋ និងបណ្តាអង្គការស្ថាប័នទាំងអស់នៅកម្ពុជា រួមគ្នាពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា។លោក សុខ ឥសាន បានមានប្រសាសន៍បញ្ជាក់ថា "បើសិនជាប្រជាពលរដ្ឋ គ្រប់រូប អ្នកនយោបាយ និង គណបក្សនយោបាយ ព្រមទាំងអង្គការមិនមែនរដ្ឋាភិបាល ភ្ញាក់រលឹកក្នុងការគោរព និងអនុវត្តច្បាប់ នោះប្រទេស មម្ពុជាយើង នឹងក្លាយទៅជាប្រទេសនីតិរដ្ឋយ៉ាងពិតប្រាកដ"។តែយ៉ាងណាក៏ដោយ លោក សុខ ឥសាន ក៏បានសម្តែងការសោកស្តាយណាស់ ដែលមានបុគ្គលមួយចំនួន អ្នកនយោបាយខ្លះ និងគណបក្សនយោបាយខ្លះ ព្រមទាំអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនតូច មិនព្រម ភ្ញាក់រលឹកសោះ ហើយធ្វើសកម្មភាពរំលោភច្បាប់ បំពានច្បាប់។
ប្រភព៖សារព័ត៌មានដើមអម្ពិល