ប្រធានគណបក្សសង្គ្រោះជាតិ (CNRP) លោក កឹម សុខា បានបញ្ជាក់ថា រដ្ឋាភិបាល ញូវហ្សេឡែន បន្ដឃ្លាំមើលស្ថានការណ៍នយោបាយ និងការបោះឆ្នោតនៅកម្ពុជាយ៉ាងយកចិត្តទុកដាក់ បំផុត ។យោងតាមគេទំព័រ ហ្វេសប៊ុក របស់ លោក កឹម សុខា នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ បានឲ្យដឹងថា លោក បែន ឃីង ឯកអគ្គរាជទូតប្រទេស ញូហ្សេឡែនប្រចាំ៣ប្រទេស កម្ពុជា ថៃ និងឡាវ និងសហការី បានជួបពិភាក្សាការងារជាមួយឯកឧត្តម នៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ ។
ក្នុងនៅជំនួបនោះ លោក កឹម សុខា បានមានប្រសាសន៍ ថា លោកឯកអគ្គរាជទូត បានប្រាប់ថា លោកនឹងទៅកាន់តំណែងជាមន្ដ្រីនៅក្រសួងការបរទេស ស្ថានភាពនយោបាយទូទៅពាក់ព័ន្ធនឹងការ បោះឆ្នោត រដ្ឋាភិបាលញូវហ្សេឡែន ដើម្បីបន្ដឃ្លាំមើលស្ថានការណ៍នយោបាយ និងការបោះឆ្នោតនៅ កម្ពុជា៕
ប្រភព៖សារព័ត៌មានដើមអម្ពិល