ទីភ្នាក់ងារសហរដ្ឋអាមេរិក សំរាប់អភិវឌ្ឍន៏អន្តរជាតិ (USAID) បានស្នើរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យវិទ្យាស្ថានជាតិ ប្រជាធិបតេយ្យសំរាប់កិច្ចការអន្តរជាតិ NDI បន្តដំណើរការនៅកម្ពុជា និងសម្ដែងការសោកស្ដាយ ចំពោះការបញ្ឈប់ប្រតិបត្ដិការ របស់វិទ្យាស្ថាននេះ ។ការស្នើរបស់ USAID បែបនេះបន្ទាប់ពី រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ បានបញ្ជាឲ្យបិទវិទ្យាស្ថាន ជាតិប្រជាធិបតេយ្យ ហៅកាត់ថា NDI របស់សហរដ្ឋអាមេរិកនិងបណ្ដេញ បុគ្គលិកបរទេសចេញពីកម្ពុជា ក្នុងរយៈពេល៧ថ្ងៃ បន្ទាប់ពីវិទ្យាស្ថាននេះ មិនគោរពច្បាប់នៅកម្ពុជា និងមានសកម្មភាពជួយបក្សប្រឆាំង ក្នុងការផ្ដួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត គាំទ្រពីសំណាក់ប្រជាពលរដ្ឋ ។
ប្រភព៖សារព័ត៌មានដើមអម្ពិល