ត្រឡប់ក្រោយ

តំណាងរាស្ត្រ​បក្ស​ប្រឆាំង​គ្រោង​ដាក់​លិខិត​​ទៅ​ក្រសួង​ព័ត៌មាន​សួរ​អំពី​​ការ​បិទ​វិទ្យុ​ក្នុង​ស្រុកមួយ​ចំនួន

 

ប្រធាន​ក្រុម​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​កំពុង​សិក្សា​បញ្ហា​ដែល​នាំ​អោយ​រដ្ឋាភិបាល​បិទ​ទ្វារ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) របស់​សហរដ្ឋអាមេរិក និង​ស្ថានីយ​វិទ្យុ​មួយ​ចំនួន​ដែល​ផ្សាយ​បន្ត​កម្មវិធី​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី (RFA) សំឡេង​សហរដ្ឋអាមេរិក (VOA) វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) និង​​វិទ្យុ​ដែល​ផ្សាយ​កម្មវិធី​របស់​គណបក្ស​ប្រឆាំង រួម​នឹង​គម្រោង​បិទ​ការ​ផ្សាយ​របស់​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily)។ករណី​នេះ​អ្នក​តំណាងរាស្ត្រ​គណបក្ស​កាន់​អំណាច​អះអាង​ថា គេ​ពុំ​មាន​ការ​សង្ស័យ​ចំពោះ​ការ​អនុវត្ត​ច្បាប់​របស់​រដ្ឋាភិបាល​ឡើយ បើ​ទោះ​បី​ជា​ករណី​នេះ​មាន​ការ​រិះគន់​ពី​ស្ថាប័ន​នានា​របស់​ពិភពលោក រួម​ទាំង​អង្គការ​សហប្រជាជាតិ​ក្ដី។អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​គ្រោង​នឹង​ដាក់​លិខិត​ទៅ​សួរ​នាំ​ក្រសួង​ព័ត៌មាន នៅ​សប្ដាហ៍​ក្រោយ ដើម្បី​សួរ​បញ្ជាក់​ព័ត៌មាន​នានា ទាក់ទង​នឹង​ការ​បិទ​វិទ្យុ​ក្នុង​ស្រុក​មួយ​ចំនួន។

ប្រភព៖RFA

https://goo.gl/es7xU1

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា