ត្រឡប់ក្រោយ

ខេមបូឌាដេលី​ ថារដ្ឋាភិបាល​មានចេតនាបិទព័ត៌មាននេះ ជាជាងរឿងពន្ធ​​

 

កាសែត ឌឹ ខេមបូឌា ដេលី​ (The Cambodia Daily) មាន​ប្រតិកម្ម​តប​ថា ការ​បន្តបែក​ធ្លាយព័ត៌មានអំពី​រឿងពន្ធដារ​​ ​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដែល​ស្និទ្ធ​នឹងរដ្ឋាភិបាល​ជា​បន្ត​បន្ទាប់ គឺជា​សកម្មភាព​មួយ​បង្ហាញ​ថា រដ្ឋាភិបាល​មាន​បំណងឈប់​ឲ្យ​សារព័ត៌មាន​របស់​ខ្លួន​មាន​វត្តមាន​តទៅទៀត ជាជាង​ការ​សម្រប​សម្រួល​គ្នា​រឿង​ពន្ធដារ។​សេចក្តី​ថ្លែង​ការណ៍​មួយរបស់​ សារព័ត៌មាន​ ឌឹ ខេមបូឌា​ ដេលី ចុះ​ថ្ងៃទី២៨ ខែសីហា​នេះ​ បាន​ឲ្យ​ដឹង​ថា ចាងហ្វាង​បោះ​ពុម្ព លោក​ស្រី ឌឹប៉ូរ៉ា គ្រីសឺ ស្ទៀល (Deborah Krisher-Steele) បានបដិសេធ​ចំពោះតម្លាភាព​នៃ​ការ​ទារ​ពន្ធ​របស់​រដ្ឋាភិបាល​កម្ពុជាមក​លើ​ស្ថាប័នខ្លួន ហើយ​ថា​សកម្មភាព​បែក​ធ្លាយ​ព័ត៌មាន​ជា​បន្ត​បន្ទាប់​ ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​គាំទ្រ​រដ្ឋាភិបាលចុះផ្សាយនោះ ​គឺជា​សកម្មភាពជំរុញ​ការ​បិទ ឌឹ ខេមបូឌា ​ដេលី។សរសេរនៅ​ក្នុង​សេចក្តី​ថ្លែង​ការនោះ លោក​ស្រី គ្រីសឺស្ទៀល មាន​ប្រសាសន៍ថា៖ «រដ្ឋាភិបាល​កម្ពុជាគ្រប់​គ្រង​ប្រព័ន្ធពន្ធដារ​ដោយ​មិន​មាន​ស្តង់​ដារវិជ្ជាជីវៈ ​ភាព​សម្ងាត់ ឬក៏​មាន​ដំណើរការជា​មូលដ្ឋានច្បាប់​។ ការបែក​ធ្លាយ​ព័ត៌មានជា​បន្ត​បន្ទាប់ អំពី​ករណី​របស់​ពួក​យើង ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយស្និទ្ធ​រដ្ឋាភិបាល បង្ហាញ​ថាវា​ជា​ការ​បង្ខំ​ឲ្យ​ស្ថាប័នពួក​យើងត្រូវ​បិទ ជាជាង​ការ​ព្យាយាម​សម្រប​សម្រួលស្មោះត្រង់ បើសិនជា​យើង​ត្រួវ​បង់​ពន្ធ​ពិត​ប្រាកដ​មែន​នោះ»។ ​

ប្រភព៖VOD

https://goo.gl/rZSQGW

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា