ត្រឡប់ក្រោយ

CNRP សុំ​ឲ្យ​លោក ស ខេង ពន្យល់​ការ​បំពាន​អំណាច​ថ្នាក់​ឃុំ

 

អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ស្នើ​ឲ្យ​ក្រសួង​មហាផ្ទៃ​ពន្យល់​ការ​កែប្រែ​ប្រកាស​នៃ​ការ​សុំ​លិខិត​បញ្ជាក់​ទីលំនៅ​ក្នុង​គោលដៅ​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត និង​ការ​បំពាន​អំណាច​ចៅសង្កាត់​ដែល​កើត​មាន​ក្រោយ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ​កាន់កាប់​ជិត​ ៥០០ ​ឃុំ​ចេញ​ពី​ការ​បោះឆ្នោត​ឃុំ​សង្កាត់​នៅ​ក្នុង​ឆ្នាំ​ ២០១៧ ​នេះ​។ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​ ២៨ សីហា​តាមរយៈ​រដ្ឋសភា​ក្រុម​អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ៦ ​រូប​បាន​សរសេរ​ស្នើ​ទៅ​កាន់​លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ឲ្យ​ពន្យល់​ ៤ ​ចំណុច​នៃ​ប្រកាស​ដែល​ត្រូវ​បាន​កែសម្រួល​ខុស​ពី​អ្វី​ដែល​ធ្លាប់​មាន​ពី​មុន និង​ការ​សម្រេច​មួយ​ចំនួន​ដែល​ប៉ះពាល់​ដល់​អំណាច​មេឃុំ ឬ​ចៅ​សង្កាត់​។ចំណុច​ទី​ ១ ​ដែល​ស្នើការ​ពន្យល់​ពាក់ព័ន្ធ​នឹង​ការ​ចេញ​លិខិត​ស្នាក់នៅ​ឲ្យ​ពលរដ្ឋ​ដើម្បី​មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះឆ្នោត​។ ចំណុច​នេះ​ពាក់ព័ន្ធ​នឹង​ប្រកាស​លេខ​ ១០២៤៥ (​ឆ្នាំ​ ២០១៥) ដែល​បាន​ចែង​ថា​ពលរដ្ឋ​អាច​ទទួល​បាន​លិខិត​បញ្ជាក់​ពី​ការ​ស្នាក់នៅ​ដើម្បី​ចុះ​ឈ្មោះ​បោះឆ្នោត​ដោយ​ស្នើសុំ​ទៅ​ចៅ​សង្កាត់​នឹង​មាន​សាក្សី​ម្នាក់​។

ប្រភព៖ភ្នំពេញប៉ុស្ដិ៍

https://goo.gl/1KR5GW

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា