អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានឲ្យដឹងថា ការដែលសហរដ្ឋអាមេរិក រឹតបន្តឹងទិដ្ឋាការ មកលើជនជាតិខ្មែរ នោះជាសិទ្ធិរបស់អាមេរិក។អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជា បានឲ្យដឹង នៅថ្ងៃទី៣០ ខែសីហា តាមប្រព័ន្ធតេឡេក្រាមថា អាមេរិករឹតបន្តឹងទិដ្ឋាការ ដល់កម្ពុជាមានការពាក់ព័ន្ធ នឹងអនុស្សារណៈ នៃការយោគយល់គ្នា រវាងអាមេរិក និងកម្ពុជា ដែលបានចុះហត្ថលេខារួចហើយ ទទួលយកខ្មែរសញ្ជាតិអាមេរិក ដែលបានប្រព្រឹត្តបទល្មើសឧក្រិដ្ឋ នៅអាមេរិក ហើយអាមេរិក ចង់បញ្ជូនមកឲ្យរស់នៅស្រុកខ្មែរវិញ ។ លោកបន្តថា ប៉ុន្តែដោយសារពលរដ្ឋមួយចំនួន កើតនៅជំរំជនភៀសខ្លួន នៅប្រទេសថៃ មិនចេះភាសាខ្មែរ មិនដឹងទំនៀមទម្លាប់ខ្មែរ គ្មានបងប្អូននៅស្រុកខ្មែរ បានជារាជរដ្ឋាភិបាលកម្ពុជា សុំឲ្យអាមេរិកពិនិត្យ កែអនុស្សារណៈនេះឡើងវិញ ។អ្នកនាំពាក្យ បក្សកាន់អំណាចបញ្ជាក់ថា “មួយចំនួនបានអនុវត្តទោសរួចហើយ មិនគួរអី ចាប់បញ្ជូនមកស្រុកខ្មែរទេ។
ប្រភព៖សារព័ត៌មានដើមអម្ពិល