ត្រឡប់ក្រោយ

នាយករដ្ឋមន្រ្តីស្នើម្ចាស់ផ្ទះជួលឲ្យកម្មករ កុំតម្លៃថ្លៃ ក្នុងរយៈពេលពេញ១ឆ្នាំ២០១៨

 

 លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ បានធ្វើការអំពាវនាវ កុំឲ្យម្ចាស់ផ្ទះឲ្យកម្មករកុំតម្លើងថ្លៃ នៅក្នុងរយៈពេល១ឆ្នាំ ២០១៨តែម្តង ខណៈឆ្នាំ២០១៨ ត្រូវបានគេដឹងថា ជាឆ្នាំបោះឆ្នោត។ក្នុងឱកាសចុះជួបសំណេះសំណាលជាមួយក្រុមកម្មករ នៅរោងចក្រ ក្នុងសួនឧស្សាហកម្មវឌ្ឍនៈ២ នៅព្រឹកថ្ងៃទី៣០សីហា ថា “ខ្ញុំសូមយកឱកាសនេះ  អំពាវនាវ ចំពោះម្ចាស់ផ្ទះទាំងឡាយ តើអាចទៅរួចទេ សូមកុំតម្លើងថ្លៃផ្ទះ ក្នុងរយៈពេល១ឆ្នាំ គឺឆ្នាំ២០១៨។ ខ្ញុំបានឲ្យអាជ្ញាធរគ្រប់ទីកន្លែង ចរចាជាមួយម្ចាស់ផ្ទះ សូមតែ១ឆ្នាំទេ។  ឥឡូវបង់ថ្លៃ បង់ដូចរាល់ថ្ងៃ ប៉ុន្តែម្ចាស់ផ្ទះតែងតែឡើងថ្លៃឈ្នួលផ្ទះ មុនពេលប្រាក់ខែឡើងទៀត។ ខ្ញុំដឹងរឿងនេះ ចឹងបានយើងមានច្បាប់អំពីរឿងនេះ (តម្លៃផ្ទះ) ប៉ុន្តែឥឡូវយើងចរចាជាមួយម្ចាស់ផ្ទះ។ ខ្ញុំសូមអំពាវនាវ ម្ចាស់យកប្រាក់ឈ្នួល២០១៧នេះ កុំតម្លើង ហើយអនុវត្តនៅឆ្នាំ២០១៨តែម្តង”។

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/QdMRHd

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា