អ្នកនាំពាក្យ គណបក្ស ប្រជាជនកម្ពុជា លោក សុខ ឥសាន នៅព្រឹកថ្ងៃទី៣០ សីហានេះ បានសម្តែង ចម្ងន់យ៉ាងខ្លាំង ជំវិញនិងការអនុវត្តច្បាប់ ក្នុងប្រទេសកម្ពុជា នឹងបញ្ហាផ្សេងៗ ជាពិសេសពាក់ព័ន្ធទៅនឹង សិទ្ធិសម្រេច កម្ពុជាមិនអាចសម្រេចបាន។លោក សុខ ឥសាន បានមានប្រសាន៍ថា “គួរឲ្យឆ្ងល់ខ្លាំងណាស់លោកអើយ ? ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសឯករាជ្យ មានអធិបតេយ្យ មានបូរណភាពទឹកដី ដើរតាមគន្លងនៃលទ្ធិប្រជាធិបតេយ្យ និង នីតិរដ្ឋស្មើភាព និងស្មើរសិទ្ធិ ជាមួយបណ្តាប្រទេសលើពិភពលោក។ ហេតុអី បញ្ហាផ្សេងៗ ពាក់ព័ន្ធនឹង សិទ្ធិសម្រេចរបស់ខ្លួន កម្ពុជាមិនអាចសម្រេចបាន? ហើយប្រទេសផ្សេងអាចធ្វើបាន?”អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងទៀតថា “ពេលសម្រេច តែងតែមានមតិឆ្វេង ស្តាំ រិះគន់ថា អញ្ចេះអញ្ចុះ មិនចេះអស់មិនចេះហើយ ទាល់តែសោះ ។
ប្រភព៖សារព័ត៌មានដើមអម្ពិល