ត្រឡប់ក្រោយ

អង្គការអន្តរជាតិ Global Witness បានប្រកាសថ្កោលទោសទៅលើរដ្ឋាភិបាលកម្ពុជា ករណីបិទវិទ្យុផ្សាយព័ត៌មានឯករាជ្យ


ក្នុង ស្រុក និងគម្រោងបិទសារព័ត៌មានឯករាជ្យដែលចោទថា មិនបានបង់ពន្ធជូនរដ្ឋ ។នៅក្នុងសេចក្ដីថ្លែងការណ៍របស់អង្គការអន្តរជាតិ Global Witness បានទទូចទាមទារឱ្យរដ្ឋាភិបាលកម្ពុជា បញ្ឈប់ការធ្វើ
ទុកបុក ម្នេញលើស្ថាប័នផ្សព្វផ្សាយព័ត៌មានឯករាជ្យនៅកម្ពុជា មិនថា ទាំងស្ថានីយ៍វិទ្យុ សារព័ត៌មាន ឬក៏អង្គការក្រៅរដ្ឋា
ភិបាលក្នុងស្រុក នោះទេ ។ សេចក្ដីថ្លែងការណ៍នេះ ចាត់ទុកការគម្រាមកំហែងរបស់រដ្ឋាភិបាលកម្ពុជាថា ធ្វើឡើងក្នុង
បំណងបំបិទមិនឲ្យមានសំឡេងរិះគន់ និងរិតត្បិតសិទ្ធិបញ្ចេញមតិ។សេចក្ដីថ្លែងការណ៍របស់អង្គការ Global Witness នៅពេលនេះ ធ្វើឡើង ក្រោយពេល ស្ថានីយ៍វិទ្យុក្នុងស្រុកដែលជួល
ម៉ោងផ្សា យដល់វិទ្យុឯករាជ្យមួយចំនួន ដូចជាវិទ្យុសម្លេងសហរដ្ឋអាមេរិក វិទ្យុអាស៊ីសេរី វិទ្យុសម្លេងប្រជាធិបតេយ្យ វិទ្យុ
ដែលផ្សាយដោយគណបក្សប្រឆាំង និងវិទ្យុមួយចំនួនទៀតនោះ ត្រូវបានផ្អាកទាំងស្រុង ក្រោមហេតុផលថា ស្ថានីយ៍វិទ្យុ
ទាំងនោះ មិនព្រមគោរពតាមគោលការណ៍ណែនាំរបស់ក្រសួងព័ត៌មាន ។

ប្រភព៖VIM

https://goo.gl/beJ6jW

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា