ត្រឡប់ក្រោយ

ក្រសួងមហាផ្ទៃ ​ទុកពេល១៥ថ្ងៃឱ្យគណបក្សអំណាចខ្មែរ រៀបចំក្បាលម៉ាស៊ីន​ និងឯកសារផ្ញើមកក្រសួងមហាផ្ទៃវិញ ក្រោយមេបក្សត្រូវចាប់ខ្លួន

 

 លោក ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ប្រកាសទុករយៈពេល១៥ថ្ងៃ ឲ្យគណបក្សអំណាចខ្មែររៀបចំជ្រើសរើស និងតែងតាំងក្បាលម៉ាស៊ីនដឹកនាំបក្ស រួចផ្ញើឯកសារព័ន្ធនឹងការជ្រើសរើសនោះ មកក្រសួងមហាផ្ទៃវិញ។ នេះបើតាមលិខិតរបស់សម្ដេចក្រឡាហោម ស ខេង ផ្ញើទៅលោក សួង សោភ័ណ្ឌ តំណាងក្រុមប្រឹក្សានយោបាយគណបក្សអំណាចខ្មែរ ដែល ទទួលបាននៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧។ខ្លឹមសារនៃលិខិតរបស់ លោក ស ខេង បញ្ជាក់ថា គណបក្សអំណាចខ្មែរបានខកខានមិនបានបំពេញ កាតព្វកិច្ចក្នុងការបំពេញសំណុំបែបបទ ផ្ញើមកក្រសួងមហាផ្ទៃ ហេតុដូច្នេះទើបក្រសួង ប្រកាសទុកពេល១៥ថ្ងៃ ដើម្បីឲ្យរៀបចំ និងធ្វើការកែសម្រួល​ តែប្រសិនបើខកខានមិនបាន បំពេញកាតព្វកិច្ចជាថ្មីទៀត ក្រសួងមហាផ្ទៃ នឹងសម្រេចចាត់វិធានការតាមផ្លូវច្បាប់។

ប្រភព៖អង្គភាពព័ត៌មាន Fresh News

https://goo.gl/aG7aDS

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា