ចៅសង្កាត់អូរចារ ស្ថិតក្នុងក្រុងបាត់ដំបង មកពីគណបក្សសង្រ្គោះជាតិ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត បានប្រកាសអោយដឹងថារដ្ឋ បាលរបស់សង្កាត់អូរចារបានអនុម័តជាថ្មីរួចហើយ ដោយការកំណត់យកថ្លៃសេវ៉ាពីប្រជាពលរដ្ឋសូនរៀល ។
កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត ដែលរងការព្រមានពីសាលាខេត្តបាត់ដំបង ដោយសារការកំណត់យកថ្លៃសេវាពីពលរដ្ឋសូន
រៀលម្ដង រួចទៅហើយនោះ បានអះអាងនៅលើគណនីហ្វេសប៊ុករបស់កញ្ញានៅថ្ងៃទី៣០ សីហា នេះថា កញ្ញាបានប្រជុំ
អនុម័តជាមួយនឹងក្រុមប្រឹក្សាក្នុងសង្កាត់នេះហើយ អំពីការកំណត់ថ្លៃសេវាដែលត្រូវយកពីប្រជាពលរដ្ឋស្ថិតក្នុងសង្កាត់អូរចារនេះ ៖ « តែឥលូវនេះក្នុងនាមខ្ញុំចៅសង្កាត់ និងអនុវត្តដីការបស់សង្កាត់អូរចារ ដែលអនុម័ត្តដោយក្រុមប្រឹក្សាសង្កាត់អូរចារ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ គឺតម្លៃសេវារដ្ឋបាលនៅសាលាសង្កាត់អូរចារទាំងអស់ គឺ០រៀលទាំងអស់ » ។
ប្រភព៖VIM