ត្រឡប់ក្រោយ

បក្សកាន់អំណាច៖ វិធានការចំពោះ NDI ជាសមត្ថកិច្ចអធិបតេយ្យរបស់កម្ពុជា ខណៈអ្នកវិភាគអះអាងថា មហាអំណាចកំពុងប្រើប្រាស់ NGO ដើម្បីត្រួតត្រាប្រទេសកម្ពុជា ដោយយកបក្សប្រឆាំងធ្វើជាឧបករណ៍ ឬជាអាយ៉ងរបស់ខ្លួន

 

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (CPP) នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧នេះ បានសម្តែងការងឿយឆ្ងល់យ៉ាងខ្លាំង ដែលសហរដ្ឋអាមេរិក លូកដៃនិងរិះគន់មកលើកម្ពុជា ពេលដែលអនុវត្តវិធានការតាមដែនសមត្ថកិច្ចរបស់ខ្លួន ចំពោះវិទ្យាស្ថាន NDI និងស្ថាប័នវិទ្យុ កាសែត ខ្លះដែលបំពានច្បាប់។ លោកបញ្ជាក់ថា វិធានការកម្ពុជា គឺជាដែនអធិបតេយ្យភាពរបស់កម្ពុជា ដែលមិនអាចឱ្យបរទេសតវ៉ាបានឡើយ ខណៈអ្នកវិភាគអះអាងថា មហាអំណាចកំពុងប្រើប្រាស់ NGO ដើម្បីត្រួតត្រាប្រទេសកម្ពុជា ដោយយកបក្សប្រឆាំងធ្វើជាឧបករណ៍ ឬជាអាយ៉ងរបស់ខ្លួន។ការលើកឡើងរបស់ អ្នកនាំពាក្យគណបក្សកាន់អំណាច បានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក, ឧត្តមស្នងការអង្គការសហប្រជាជាតិ រួមទាំង អង្គការ HRW បាននាំគ្នារិះគន់កម្ពុជា ចំពោះចំណាត់ការលើអង្គការសង្គមស៊ីវិល ស្ថាប័នព័ត៌មាន នាថ្មីៗនេះ។

ប្រភព៖Fresh news

https://goo.gl/rdo4Vi

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា