ប្រធានគណៈកម្មការទី៦ នៃរដ្ឋសភា គឺគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នឹងពិភាក្សាលើសេចក្តី ស្នើវិសោធនកម្មច្បាប់ ស្តីពី ច្បាប់បោះឆ្នោត ហើយគណបក្សប្រឆាំងអាច ត្រូវចូលរួមប្រជុំពិនិត្យ ជាមួយសមាជិកគណៈកម្មការ ទំាងអស់របស់រដ្ឋសភា និងម្ចាស់ហត្ថលេខី ។លោក ឡេង ប៉េងឡុង អគ្គលេខាធិការដ្ឋាន និងជាអ្នកនំាពាក្យរដ្ឋសភា បានឲ្យដឹងនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ថា វិសោធនកម្មច្បាប់បោះឆ្នោត គឺគណៈកម្មការនីតិកម្ម និងយុតិ្តធម៌កំពុងសិក្សា ដោយមិនទាន់បញ្ចូន មកគណៈកម្មាធិការ អចិន្ត្រៃយ៍ពិនិត្យ និងពិភាក្សានៅឡើយទេ ។លោកបញ្ជាក់ថា “ការសិក្សាប្រើរយៈពេលយូរ ព្រោះគាត់ត្រូវពិភាក្សា ពិគ្រោះជាមួយក្រុមប្រឹក្សាអ្នកច្បាប់ ពិគ្រោះជាមួយក្រុមសមាជិក គណៈកម្មការរបស់គាត់ ហើយជាមួយសមាជិកសភា ដែលជាហត្ថលេខី អីចឹងគាត់មានវិធីធ្វើការរបស់គាត់។ ឥឡូវកំពុងនៅគណៈកម្មការទី៦” ។
ប្រភព៖សារព័ត៌មានដើមអម្ពិល