ត្រឡប់ក្រោយ

គ.ជ.បនឹងលុបឈ្មោះ ឬព្យួរឈ្មោះ អ្នកដែលតុលាការសម្រេចផ្ដន្ទាទោសជាប់ពន្ធនាគារ

 

អ្នកនាំពាក្យ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា បានឲ្យដឹងថា គ.ជ.ប បានសម្រេចលុបឈ្មោះ ឬព្យួរឈ្មោះ អ្នកដែលតុលាការសម្រេចឲ្យជាប់ ពន្ធនាគារ។លោក ហង្ស ពុទ្ធា បានថ្លែងក្នុងពិធីបើកឲ្យប្រើប្រាស់មជ្ឈមណ្ឌលផ្ដល់ព័ត៌មាន នៃការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ ថា “បច្ចុប្បន្នភាព គឺសំដៅព្យួរឈ្មោះ លុបឈ្មោះ  ប៉ុន្តែគ្រាន់តែ ជាការលុបឈ្មោះ ព្យួរអ្នកដែល តុលាការសម្រេចធ្វើការផ្ដន្ទាទោស ។ ឧទាហណ៍ ជាប់ពន្ធនាគារ១០ឆ្នាំ អីចឹងគាត់មិនអាចចុះឈ្មោះបោះឆ្នោត បានចឹង (គ.ជ.ប ) ធ្វើការលុបឈ្មោះ ព្យួរឈ្មោះនេះ ទុកសិន ទំរាំតែគាត់ស្ថិតនៅខាងក្រៅ នៃបរិយាកាស នៃការចេញផុតពីពន្ធនាគារ នោះទើបឈ្មោះគាត់ ត្រូវបានបញ្ចូល ទៅក្នុងបញ្ជីបោះឆ្នោតវិញ”។ជាមួយគ្នានេះដែរ លោកថា  គ.ជ.ប ក៏នឹងលុបឈ្មោះ អ្នកទទួលមរណៈភាព អ្នកមិនអាចធ្វើ សកម្មភាព អ្វីមួយនៅក្នុងសង្គមបាន ដូច្នេះ គ.ជ.ប ត្រូវធ្វើការសម្អាតលុបឈ្មោះនេះ ចេញពីបញ្ជីបោះឆ្នោត។

ប្រភព៖ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/3FBDEZ

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា