លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានបដិសេធថា គណបក្សលោកមិនបានត្រៀមធ្វើសកម្មភាពណាមួយ ដែលបង្កហិង្សានៅក្នុងប្រទេសជាតិឡើយ។ លោក កឹម សុខា ចាត់ទុកព័ត៌មានដែលចោទគណបក្សលោកថា មានគម្រោងបង្កអំពើហិង្សានេះ ជាព័ត៌មានមិនពិត ដើម្បីមួលបង្កាច់គណបក្សខ្លួន។សេចក្តីប្រកាសព័ត៌មានគណបក្សសង្គ្រោះជាតិ ដែលបានស្រង់សម្ដីលោក កឹម សុខា នៅថ្ងៃទី៣០ សីហា បានសរសេរដូច្នេះថា៖«គណបក្សសង្គ្រោះជាតិ មិនបានគិត មិនបានត្រៀម និងមិនបានធ្វើសកម្មភាពណាដែលជាអំពើហិង្សា ដូចដែលគេមួលបង្កាច់ លាបព័ណ៌យើងនោះឡើយ ទាំងពេលមុនបោះឆ្នោត និងក្រោយពេលបោះឆ្នោតក៏ដោយ»។
ប្រភព៖សារព័ត៌មានថ្មីៗ