ត្រឡប់ក្រោយ

បក្ស​ប្រឆាំង​មិន​អើពើ​ចំពោះ​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន រឿង​ញុះញង់​ឲ្យ​កម្មករ​ធ្វើ​បាតុកម្ម

 

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​មិន​ចាប់​អារម្មណ៍​ឆ្លើយ​តប​ចំពោះ​ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ថា គណបក្ស​ប្រឆាំង​ជា​ថៅកែ​បាតុកម្ម និង​ជា​អ្នក​នៅ​ពី​ក្រោយ​ក្រុម​តាំង​ខ្លួន​ជា​បង​ធំ​នៅ​ក្នុង​រោងចក្រ និង​គំរាម​ក្រុម​កម្មករ​អោយ​ចូលរួម​បាតុកម្ម​របស់​ខ្លួន។ មន្ត្រី​បក្ស​ប្រឆាំង​ថា ពួកគេ​មាន​គោលនយោបាយ​សុចរិត និង​ផ្ដោត​ទៅ​លើ​តម្រូវការ​របស់​ពលរដ្ឋ។អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ លើកឡើង​ថា គណបក្ស​ប្រឆាំង​មិន​ពាក់ព័ន្ធ នៅ​ពី​មុខ​ ឬ​ពីក្រោយ​ក្រុម​កម្មករ​ឡើយ ដ្បិត​កម្មករ​មាន​ក្រុម​សហជីព​របស់​ពួកគេ។លោក យឹម សុវណ្ណ មាន​ប្រសាសន៍​បែប​នេះ នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែ​សីហា នៅ​ពេល​ចោទ​សួរ​ពី​ប្រតិកម្ម​របស់​គណបក្ស​ប្រឆាំង​តប​នឹង​ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី​ដែល​បាន​ថ្លែង​ក្នុង​ពេល​លោក​ជួប​ជាមួយ​កម្មករ​កំពុង​បំពេញ​ការងារ​នៅ​រោងចក្រ​មាន​ទីតាំង​ក្នុង​សួន​ឧស្សាហកម្ម​វឌ្ឍនៈ២។

ប្រភព៖RFA

https://goo.gl/PAzRNu

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា