ដោយសារតែប្រជាពលរដ្ឋខ្មែរមួយចំនួន កំពុងធ្វើការ បំពេញបេសកកម្ម ឬសិក្សា នៅក្រៅប្រទេស ដែលមានសិទ្ធបោះឆ្នោត តែមិនទាន់បានចុះឈ្មោះបោះឆ្នោត គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត(គ.ជ.ប) បានអំពាវនាវដល់ស្ថានទូត ឬស្ថានកុងស៊ុលកម្ពុជា ជួយផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋ បានមកចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី១កញ្ញា ដល់ថ្ងៃទី៩វិច្ឆិកា ឲ្យបានគ្រប់ៗគ្នា។យោងតាមសេចក្ដីអំពាវនាវរបស់គ.ជ.ប ចុះថ្ងៃទី៣០ សីហា បានឲ្យដឹងបន្ថែមថា "បើបងប្អូនគ្មានឈ្មោះ នៅក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១៧ទេនោះ នឹងពុំអាចបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨បានទេ"៕