គណបក្សចំនួន១១ ដែលមិនទាន់បានបំពេញកាតព្វកិច្ចឲ្យបានត្រឹមត្រូវ តាមច្បាប់ស្តីពីគណបក្សនយោបាយនោះ នឹងត្រូវប្រឈមមុខតាមផ្លូវច្បាប់។ នេះជាការព្រមានរបស់ក្រសួងមហាផ្ទៃ ។ក្រសួងមហាផ្ទៃ បានផ្ញើលិខិតទៅកាន់គណបក្សចំនួន១១ ដើម្បីឲ្យបំពេញកាព្វកិច្ច ឲ្យស្របទៅតាមច្បាប់ស្តីពីគណបក្សនយោបាយ។ គណបក្សទាំង១១នោះ ដែលក្រសួងមហាផ្ទៃព្រមានចាត់វិធានការនោះ រួមមានគណបក្ស សម រង្ស៊ី គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សអំណាចខ្មែរ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សខ្មែរអង្គរ គណបក្សប្រជាធិបតេយ្យខ្មែរ គណបក្សសង្គមប្រជាធិបតេយ្យ គណបក្សមហានគរ គណបក្សរណសិរ្សសង្គមជាតិនិយម គណបក្សកសាងជាតិ និងគណបក្សប្រជាធិបតេយ្យសេរីសង្គ្រោះជាតិ។លិខិតដែលចុះហត្ថលេខាដោយសម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២0១៧ បានតម្រូវឲ្យគណបក្ស សម រង្ស៊ី ផ្តូរឈ្មោះចេញ។ ចំណែក គណបក្សហ្វ៊ុនស៊ិនប៉ិច ក្រសួងមហាផ្ទៃ តម្រូវឲ្យផ្លាស់ប្តូរសញ្ញាសម្គាល់ (LOGO)។
ប្រភព៖សារព័ត៌មានថ្មីៗ