ត្រឡប់ក្រោយ

ប្រមុខ​រដ្ឋ​ស្តី​ទី​និង​នាយក​រដ្ឋមន្រ្តី​ខ្មែរ តែង​តាំង​ទី​ប្រឹក្សា​អម​ក្រសួង​ការងារ​ជាង​១០០​នាក់​នៅ​ក្នុង​ខែ​សីហា​នេះ

 

នៅ​ក្នុង​ខែ​សីហា ឆ្នាំ​២០១៧​នេះ រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​តែង​តាំង និង​ផ្តល់​ឋានៈ​ជា​ទី​ប្រឹក្សា​អម​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ចំនួន​ជាង​១០០​នាក់។ ការ​តែង​តាំង និង​ផ្តល់​ឋានៈ​នេះ ធ្វើ​ឡើង​តាម​រយៈ​ព្រះ​រាជក្រឹត្យ​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​សាយ ឈុំ ក្នុង​តួនាទី​ជា​ប្រមុខ​រដ្ឋ​ស្តីទី និង​ដោយ​អនុក្រឹត្យ​ដោយ​ចុះ​ហត្ថលេខា​ដោយ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន។លោក​សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា និង​ក្នុង​នាម​ជា​ប្រមុខ​រដ្ឋ​ស្តី​ទី​របស់​កម្ពុជា បាន​សម្រេច​តែង​តែង និង​ផ្តល់​ឋានៈ​ដល់​មន្ត្រី​ចំនួន​២៣​នាក់ ឲ្យ​ធ្វើ​ជា​ទីប្រឹក្សា​អម​ក្រសួង​ការងារ។ តាម​រយៈ​ព្រះ​រាជក្រឹត្យ​ចុះ​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០១៧ មន្រ្តី​ទាំង​២៣​នាក់​នេះ ត្រូវ​បាន​តែង​តាំង​មាន​ឋានៈ​ស្មើ​អនុរដ្ឋ​លេខាធិការ​ចំនួន​២​នាក់ និង​មាន​ឋានៈ​ស្មើ​អគ្គនាយក​ចំនួន​២១​នាក់។ បើ​តាម​ព្រះ​រាជ​ក្រឹត្យ​ដដែល លោក​ប្រមុខ​រដ្ឋ​ស្តី​ទី បាន​បញ្ជា​ឲ្យ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ត្រូវ​អនុវត្ត​ព្រះ​រាជក្រឹត្យ​នេះ​ចាប់​ពី​ថ្ងៃ​ទី​២៣ ខែ​សីហា​ត​ទៅ។

ប្រភព៖RFI

https://goo.gl/KuDa9Z

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា