គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានណែនាំឲ្យអាជ្ញាធរមានសមត្ថកិច្ច ការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ សម្រាប់ការធ្វើបច្ចុប្បន្នភាព បញ្ជីបោះឆ្នោត និងដំណើរការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ ដើម្បីកុំឲ្យមានការបំភិតបំភ័យ គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា។