ត្រឡប់ក្រោយ

អ្នកនាំពាក្យ គ.ជ.ប មិនទាន់ប្រាកដ អំពីការបន្ថែមថ្ងៃចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ ក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌ ដូចឆ្នាំមុនឡើយ!

 

លោក ហង្ស ពុទ្ធា​ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា គ.ជ.ប មិនទាន់ប្រាកដថា នឹងបើកការចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ បន្ថែមក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌ រយៈពេល៣ថ្ងៃ ដូចឆ្នាំមុនឡើយ ប៉ុន្តែការចុះឈ្មោះបោះឆ្នោតនេះ នឹងធ្វើរៀងរាល់ថ្ងៃដោយមិនគិតពីថ្ងៃសៅរ៍ និងអាទិត្យនោះទេ។លោក ហង្ស ពុទ្ធា ថ្លែងបែបនេះ ក្នុងឱកាសបើកដំណើរការមជ្ឈមណ្ឌលផ្ដល់ព័ត៌មាន​ ការ​ចុះឈ្មោះបោះឆ្នោត​ ឆ្នាំ​២០១៧ នៅ​ផ្សារទំនើប​ AEON Mall នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧។ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ នឹងចាប់ផ្ដើមពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧​ ដើម្បីយកទៅប្រើប្រាស់ នៅពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ។

ប្រភព៖Fresh news

https://goo.gl/m7RgiS

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា