អ្នកតំណាងរាស្រ្តមកពីគណបក្សប្រជាជនមណ្ឌលបាត់ដំបង លោក ឈាង វុន បានថ្លែងឌឺដងដាក់អោយស្ថានទូតអាមេរិកពិសេសឯកអគ្គរដ្ឋទូតអាមេរិកដែលបានចុះទៅលើកទឹកចិត្តដល់ចៅសង្កាត់មកពីគណបក្សប្រឆាំង គឺកញ្ញា ស៊ិន
ចាន់ពៅរ៉ូហ្សេត ។លោក ឈាង វុន បានលើកឡើងអោយដឹងទៀតថា មូលហេតុដែលតំណាងស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាចុះទៅលើកទឹកចិត្តចៅសង្កាត់អូរចារ នៅក្រុងបាត់ដំបង មកពីគណបក្សសង្រ្គោះជាតិ ដោយសារភ័យស្លន់ស្លោរនឹងរូបលោកព្រោះរូបលោកបាន ចុះទៅជួយពលរដ្ឋនៅក្នុងក្រុងនេះបានច្រើន ទើបជាមូលហេតុដែលធ្វើអោយស្ថានទូតមួយនេះញាប់ញ័រភ័យស្លន់ស្លោរខ្លាំង ហើយធ្វើជាចុះទៅលើកទឹកចិត្តដល់ចៅសង្កាត់មកពីគណបក្សប្រឆាំង ។
ប្រភព៖VIM