ត្រឡប់ក្រោយ

សកម្មភាពចុះតាមមូលដ្ឋាន ជួបប្រាស្រ័យទាក់ទង ប្រជាជន កម្មករនិយោជិត ជាវប្បធម៌ និងទម្លាប់ជាប្រក្រតីនៃ CPP

 

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា នាយប់ថ្ងៃទី៣១ សីហានេះ បានមានប្រសាសន៍ថា សកម្មភាពចុះសាកសួរសុខទុក្ខប្រជាជន និងកម្មករនិយោជិត តាមមូលដ្ឋានជាវប្បធម៌ និងជាទន្លាប់ជាប្រក្រតីនៃគណបក្សកាន់អំណាច ដែលថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់បានអនុវត្តជាប្រចាំ។លោក សុខ ឥសាន បានមានប្រសាសន៍បញ្ជាក់ថា ជាគោលការណ៏ គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា មន្ត្រីគ្រប់ជាន់ថ្នាក់ តាំងពីថ្នាក់លើដល់ក្រោម ត្រូវតែមានកាម្មវិធីចុះទៅតាមមូលដ្ឋានជួបប្រាស្រ័យទាក់ទងជាមួយប្រជាជន កម្មករនិយោជិត ដើម្បីបានដឹងពីសុខទុក្ខ ការលំបាក សេចក្តីត្រូវការ កង្វល់ និងសំណូមពររបស់បងប្អូន ដើម្បីមានវិធានការណរកដំណោះស្រាយស្របតាមលទ្ធភាព សមត្ថភាព និងជំនាញរបស់ខ្លួន ។ បើតាមលោក សុខ ឥសាន ថានេះជាវប្បធ៌ម និងទម្លាប់ជាប្រក្រតី នៃសកម្មភាពរបស់មន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា និងមន្ត្រីរបស់រាជរដ្ឋាភិបាលកម្ពូជា ។

ប្រភព៖សារព័ត៌មានថ្មីៗ

https://goo.gl/mDshVk

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា