ខណៈដែលរដ្ឋាភិបាលកម្ពុជា ហាក់មិនបង្អង់ដៃចាត់វិធានការផ្លូវច្បាប់លើអង្គការក្រៅរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយរិះគន់រដ្ឋាភិបាល សមាជិកសភាអាស៊ានសម្រាប់សិទ្ធិមនុស្សបន្តទទូចឲ្យរដ្ឋាភិបាលបញ្ឈប់ការបង្ក្រាបលើសំឡេងរិះគន់ទាំងអស់នេះ។ ស្ថាប័ននេះរិះគន់ចំណាត់ការរបស់រដ្ឋាភិបាលថា កំពុងធ្វើឲ្យប្រជាធិបតេយ្យកម្ពុជា ដើរថយក្រោយ។
នេះជាលើកទី២ហើយដែលសមាជិកសភាអាស៊ានសម្រាប់សិទ្ធិមនុស្ស ចេញមុខរិះគន់ចំណាត់ការរបស់រដ្ឋាភិបាល តាំងពីពេលរដ្ឋាភិបាលបានបញ្ជាឲ្យបិទទ្វារវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) កាលពីថ្ងៃទី២៣ ខែសីហា មក។ក្នុងសេចក្ដីថ្លែងការណ៍ផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែសីហា សមាជិកសភាអាស៊ានសម្រាប់សិទ្ធិមនុស្ស លើកឡើងថា សមាជិកសភាមកពីគ្រប់ប្រទេសសមាជិកអាស៊ានទាំងអស់ កំពុងព្រួយបារម្ភយ៉ាងខ្លាំងពីស្ថានភាពសិទ្ធិមនុស្សកាន់តែដុនដាបនៅកម្ពុជា។
ប្រភព៖RFA