លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា ប្រទេសហ្វីលីពីន អត់គោរពសិទ្ធិមនុស្សនោះទេ ព្រោះបើអ្នកណាប្រព្រឹត្តខុសអ្វីមួយ គឺចាប់ទំលាក់ពីលើយន្តហោះ ក្នុងគ្រាសិទ្ធិមនុស្សនៅកម្ពុជាមិនល្អជាងគេ និងមិនអាក្រក់ជាងគេ។លោក សុខ ទូច បានលើកឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពី ការបកស្រាយកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ ថា “យើងមើលប្រទេសអាស៊ានមួយណា សិង្ហបុរី វៀតណាម ហ្វីលីពីន ។ ហ្វីលីពីនអត់មានគោរពសិទ្ធិមនុស្សទេ ខុសចាប់បោះពីលើយន្តហោះ។ អ្នកប្រព្រឹត្តបទល្មើសគ្រឿងញៀន អ្នកណាមិនចេញមុខទេ…សម្លាប់អស់រាប់ពាន់នាក់ ខ្មែរយើងមាន ដែលសម្លាប់ចឹងរាប់ពាន់នាក់នៅ”។
ប្រភព៖សារព័ត៌មានដើមអម្ពិល