ត្រឡប់ក្រោយ

មេដឹកនាំបក្សប្រឆំាង​អំពាវនាវឲ្យប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត

 

មេដឹកនាំគណបក្សប្រឆំាង​​អំពាវនាវទៅប្រជាពលរដ្ឋខ្មែរទំាងអស់​ ទៅ​​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ចាប់​ពីខែកញ្ញា​ដល់​ខែវិច្ឆិកាឆ្នាំ២០១៧ ដើម្បីថាមាន​សិទ្ធិបោះឆ្នោត ជ្រើស​រើស​​មេដឹក​នាំ​ដែល​ខ្លួន​ពេញ​​​ចិត្ត។ប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា បានបង្ហោះវីដេអូឃ្លីបនៅលើហ្វេសប៊ុករបស់លោក នៅចំថ្ងៃ​ចុះ​ឈ្មោះបោះឆ្នោតដំបូង​ថា ​ការចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០១៧ មានរយៈពេល៧០ថ្ងៃ ដែល​ចាប់​ផ្ដើម ពី​ថ្ងៃ​​​​ទី០១ ​ខែកញ្ញានេះ​ ដល់​ថ្ងៃទី​០៩ ខែវិច្ឆិកា ខាងមុខ។ករណី​នេះ​ លោក កឹម សុខា​ អំពាវនាវឲ្យពលរដ្ឋខ្មែរទំាងក្នុងនិងក្រៅ​ប្រទេស​​​​ទំាងអស់ រួមទំាងព្រះសង្ឃ​ដែល​​មាន​សិទ្ធិបោះឆ្នោត ហើយមិនទាន់ចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៦ និងអ្នក​ដែល​ទើប​គ្រប់​​​អាយុ​១​៨​ឆ្នាំ​គិតដល់ថ្ងៃបោះឆ្នោត ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ត្រូវ​ទៅចុះឈ្មោះបោះឆ្នោត​នៅ​តាម​សាលា​ឃុំ​ សង្កាត់ និងនៅតាមភូមិមួយចំនួនទូទំាងប្រទេស ដោយលោកថា អ្នកទៅចុះឈ្មោះ ត្រូវ​យក​អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិខ្មែរ​ទំាងចាស់​ឬថ្មី​ទៅជាមួយ។​

ប្រភព៖VOD

https://goo.gl/XGc8oV

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា