ត្រឡប់ក្រោយ

សង្គម​ស៊ីវិល​ស្នើ​ឲ្យ​រដ្ឋាភិបាល​សម្រួល​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ដល់​ពលរដ្ឋ​នៅ​បរទេស

 

សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​ពលករ​នៅ​ក្រៅ​ប្រទេស អំពាវនាវ​រដ្ឋាភិបាល​កម្ពុជា សម្របសម្រួល​ចរចា​ជាមួយ​ភាគី​បរទេស ដើម្បី​ឲ្យ​ពលរដ្ឋ​កម្ពុជា អាច​មក​ចុះ​ឈ្មោះ​បោះឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ​២០១៨។ ការ​លើក​ឡើង​របស់​សង្គម​ស៊ីវិល​នេះ គឺ​ស្រប​ពេល​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..អំពាវនាវ​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​នៅ​ក្រៅ​ប្រទេស​មាន​សិទ្ធិ​បោះឆ្នោត និង​មិន​ទាន់​ចុះ​ឈ្មោះ​ឆ្នោត ឲ្យ​ប្រញាប់​រួសរាន់​ត្រឡប់​មក​ប្រទេស​កម្ពុជា វិញ ដើម្បី​ចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៧ ឲ្យ​បាន​ទាន់​ពេលវេលា​កំណត់។លោក មឿន តុលា នាយក​ប្រតិបត្តិ​អង្គការ​សង់ត្រាល់ (CENTAL)  លើក​ឡើង​ថា ក្រសួង​ការ​បរទេស​កម្ពុជា និង គ..ប គួរ​លើក​ទឹក​ចិត្ត​អ្នក​មាន​សិទ្ធិ​បោះឆ្នោត​នៅ​ក្រៅ​ប្រទេស​ប្រមាណ ២​លាន​នាក់ ឲ្យ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​តាម​រយៈ​ការ​សុំ​កិច្ចសហការ​ពី​ប្រទេស​ម្ចាស់​ផ្ទះ។

ប្រភព៖RFA

https://goo.gl/twxSLW

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា