ត្រឡប់ក្រោយ

លោក សុខ ទូច ៖ កិច្ចព្រមព្រៀង ទីក្រុងប៉ារីស បញ្ចប់ហើយ មិនអាចប្រើប្រាស់បានទេ

 

ក្រោយពីអ្នកនយោបាយ និងសាធារណៈមតិមួយចំនួន តែងតែលើកឡើង ឲ្យរាជរដ្ឋាភិបាលកម្ពុជា ប្រើប្រាស់កិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស ជាមួយប្រទេសក្បែរខាង ពាក់ព័ន្ធរឿងព្រំដែន លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានស្នើឲ្យបញ្ឈប់ការលើកឡើងបែបនេះ ព្រោះកិច្ចព្រមព្រៀង ទីក្រុងប៉ារីសបានបញ្ចប់ហើយ ដោយមិនអាចប្រើប្រាស់បានទេ។ក្នុងសន្និសីទសារព័ត៌មាន ស្តីពី ការបកស្រាយ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅរាជបណ្ឌត្យសភា នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧  លោក សុខ ទូច បានថ្លែងថា “កិច្ចព្រមព្រៀងទីក្រុងប៉ារីស មានសុពលភាពក្នុងអំឡុងអន្តរកាល ដែលមិនទាន់មានរដ្ឋាភិបាលថ្មី ចាប់ពីឆ្នាំ១៩៩៣ ពេលបោះឆ្នោតហើយ មានន័យថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស ត្រូវបានបញ្ចប់ហើយ វាអត់អាចប្រទេសមួយ មានរដ្ឋធម្មនុញ្ញ២ បានទេ”។លោកបន្តថា “កិច្ចព្រមព្រៀងទីក្រុងប៉ារីស មិនមែនជាច្បាប់កំពូល របស់កម្ពុជានោះទេ ច្បាប់កំពូលរបស់កម្ពុជា គឺរដ្ឋធម្មនុញ្ញ ។

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/yCMBNZ

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា