បន្ទាប់ពីលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ លោក កឹម សុខា គឺជាប្រធានគណបក្សនយោបាយទីបីដែលត្រូវបានចាប់ខ្លួននារយៈពេល២ខែចុងក្រោយនេះ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកនយោបាយទាំងបី ត្រូវបានចាប់ខ្លួនក្រោមបទចោទប្រកាន់ផ្សេងៗ ដោយមិនមានអ្វីជាប់ពាក់ព័ន្ធនឹងគ្នានោះឡើយ។លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៣ ខែសីហា ពាក់ព័ន្ធនឹងបទសមគំនិតពីបទផលិតគ្រឿងញៀននៅខេត្តកំពង់ស្ពឺ កាលពីអំឡុងឆ្នាំ២០០៧។ នៅថ្ងៃទី៦ ខែសីហា អតីតមេទ័ព និងជាឧបនាយករដ្ឋមន្ត្រីរូបនេះ ត្រូវបានអយ្យការសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពីបទសមគំនិតផលិតគ្រឿងញៀន និងនាំចូលសារធាតុផ្សំគ្រឿងញៀន កាលពី១០ឆ្នាំមុន។ ដោយឡែក លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៣ ខែសីហា បន្ទាប់ពីលោកបានសរសេរនៅលើគណនីហ្វេសប៊ុក ដែលមានអត្ថន័យរិះគន់ការពង្រាយកងទ័ពនៅតំបន់ព្រំដែនកម្ពុជា-ឡាវ។ចុងក្រោយនេះ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិត្រូវបានចាប់ខ្លួនកាលពីពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃទី៣ ខែកញ្ញា។
ប្រភព៖សារព័ត៌មានថ្មីៗ