ត្រឡប់ក្រោយ

លោកនាយករដ្ឋមន្រ្តី៖ អ្នកចេញសេចក្ដីថ្លែងការណ៍ ចំពោះការចាប់ខ្លួន កឹម សុខា គឺការពារអាយ៉ងខ្លួន

 

បន្ទាប់ពីមានការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ កាលពីអធ្រាតថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧រួចមក មានបរទេសមួយចំនួន បានចេញសេចក្ដីថ្លែងការណ៍ ថ្កោលទោស ចំពោះការចាប់ខ្លួននេះ ពាក់ព័ន្ធនឹងបញ្ហានេះ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា នេះគ្រាន់តែជាការការពារ អាយ៉ងរបស់ខ្លួនប៉ុណ្ណោះ។ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធ ព្រះវិហារឥស្លាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម នៅថ្ងៃទី៤ កញ្ញានេះ លោក ហ៊ុន សែន បានមានប្រសាសន៍ថា "យើងគ្រាន់តែផ្ដាំផ្ញើថា អ្នកដែលបានធ្វើសេចក្ដីថ្លែងការណ៍ ដើម្បីការពារនូវជននេះ (លោក កឹម សុខា) គឺវាគ្រាន់តែជាការការពារ អាយ៉ងរបស់ខ្លួន ឲ្យរួចពីការចោទប្រកាន់ តែប៉ុណ្ណោះ" ។ក្រោយមានការចាប់ខ្លួន លោក កឹម សុខា មានសហគមន៍អន្តរជាតិ ជាច្រើន បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោស ចំពោះសកម្មភាពចាប់ខ្លួន មេបក្សប្រឆាំងរូបនេះ។

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/GAEyaQ

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា