ត្រឡប់ក្រោយ

EU៖ សង្ឃឹមថា អាជ្ញាធរនឹងដោះលែង លោក កឹម សុខា ជាបន្ទាន់

 

សហគមន៍អឺរ៉ុប(EU) ប្រចាំកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ថា ដោយមើលទៅតាមអភ័យឯកសិទ្ធិ សមាជិកសភា របស់លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ (CNRP) រំពឹងថាអាជ្ញាធរនឹងដោះលែង លោក ជាបន្ទាន់ នេះបើយោងតាមការបង្ហោះ នៅលើគេហទំព័រហ្វេសប៊ុក របស់លោក កឹម សុខា កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានចាប់ខ្លួន ពីបទសហការ ជាមួយអាមេរិក ក្នុងការផ្ដួលរំលំរាជរដ្ឋាភិបាល ក្រុងភ្នំពេញ ស្របច្បាប់ របស់សម្ដេចតេជោ ហ៊ុន សែន ។កាលពីពេលថ្មីៗនេះ លោក កឹម សុខា បានថ្លែងតាមរយៈ វីដេអូឃ្លីបថា លោកត្រូវបានអាមេរិក រៀបចំជួលអ្នកជំនាញការ សាស្រ្តាចារ្យ នៅសាកលវិទ្យាល័យ នៅទីក្រុងវ៉ាស៊ីនតោន នៅទីក្រុងម៉ុងរេអាល់ ប្រទេសកាណាដា ដើម្បីធ្វើការផ្ដល់មតិ និងបង្រៀន ពីវិធីសាស្រ្តផ្ដួលរំលំ រាជរដ្ឋាភិបាលទីក្រុងភ្នំពេញ របស់សម្ដេចតេជោ ហ៊ុន សែន ដែលកើតចេញពីការបោះឆ្នោត ផ្ដល់សេចក្ដីទុកចិត្ត ពីប្រជាពលរដ្ឋ តាំងពីយូរឆ្នាំណាស់មកហើយ ៕

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/7NqVs8

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា