ត្រឡប់ក្រោយ

លោក ផៃ ស៊ីផាន ៖ នាយករដ្ឋមន្ដ្រី បង្កើតវប្បធម៌ ស្នេហាជាតិថ្មី ខុសប្លែកពីជំនាន់មុន តែងតែប្រជែងគ្នា

 

អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ដ្រី លោក ផៃ ស៊ីផាន បានថ្លែងថា លោក ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្កើតនូវវប្បធម៌ ស្នេហាជាតិថ្មី និងខុសប្លែកពីជំនាន់មុន ដែលតែងតែប្រជែងគ្នា ផ្គាប់ផ្គន់បរទេសជាចៅហ្វាយនាយ។អ្នកនាំពាក្យទីស្ដីការលើកឡើងបែបនេះ បន្ទាប់ពី លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ជាប់ចោទពីបទសហការ ជាមួយអាមេរិក ផ្ដួលរំលំរាជរដ្ឋាភិបាលក្រុងភ្នំពេញស្របច្បាប់ របស់ លោកហ៊ុន សែន ។យោងតាមគេទំព័រហ្វេសប៊ុក របស់លោក ផៃ ស៊ីផាន នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧ បានលើកឡើងថា “សូមអរគុណលោកនាយករដ្ឋមន្ដ្រីដែលបានបង្កើតនូវវប្បធម៌ស្នេហាជាតិថ្មី និងខុសប្លែកពីជំនាន់មុនៗ កាលមុនគេតែងតែប្រជែងគ្នា ផ្គាប់ផ្គន់បរទេសជាចៅហ្វាយ ក្នុងន័យស្នេហាជាតិ ដើម្បីអំណាចផ្ទាល់ខ្លួនរបស់គេ”។

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/a4uV6m

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា