កូនស្រីច្បងរបស់ប្រធានគណបក្សសង្គ្រោះជាតិ គឺកញ្ញា កឹម មនោវិទ្យា បានប្រាប់សារព័ត៌មានថ្មីៗថា ក្រុមមេធាវីរបស់ឪពុកនាង ចំនួន ៥ នាក់ ត្រូវបានអាជ្ញាធរអនុញ្ញាតឲ្យជួបលោក កឹម សុខា ហើយ នៅមុននេះបន្តិច នៅឯពន្ធនាគារត្រពាំងផ្លុង ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ។ ក្រុមមេធាវីដែលការពារលោក កឹម សុខា ទាំង ៥ នាក់នោះ មានដូចជា លោក សំ សុគង់ លោក ចាន់ ចេន លោក ហែម សុជាតិ លោក ផែង ហេង និងលោកស្រី ម៉េង សុធារី។ លោក សំ សុគង់ ដែលកំពុងតែមានវត្តមាននៅពន្ធានារគារ ត្រពាំងផ្លុង បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា ក្រុមធាវីរបស់ឯកឧត្តម កឹម សុខា បានជួបលោក ម្តងហើយ កាលពីព្រឹកមិញ និងជួបម្តងទៀត នៅរសៀលនេះ។
ប្រភព៖សារព័ត៌មានថ្មីៗ