លោកសម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនកាលពីយប់មិញ បានចាត់ទុកការចាប់ខ្លួន និងចោទប្រកាន់លោកកឹម សុខា ដែលជាប្រធានគណបក្សសង្រ្គោះជាតិបច្ចុប្បន្ន ថាដើម្បីតែចង់រលាយក្បាលម៉ាស៊ីនគណក្សប្រឆាំង។ ការអះអាងរបស់លោកសម រង្ស៊ីនាពេលនេះ ធ្វើឡើងស្របពេលដែលកំពុងតែមានប្រតិកម្មយ៉ាងសម្បើមពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិជុំវិញការចាប់ខ្លួនលោកកឹម សុខា ទាំងកណ្តាលយប់និងបញ្ជូនទៅឃុំខ្លួននៅក្នុងពន្ធនាគារត្រពាំងផ្លុងក្នុងខេត្តត្បូងឃុំ។នៅក្នុងសំណេររបស់ខ្លួនប្រមាណជាជិតមួយទំព័រ លោកសម រង្ស៊ី បានអះអាងថា លោកបានស្គាល់លោកកឹម សុខា ហើយបានតាមដានសកម្មភាពនយោបាយរបស់លោកអស់រយៈពេល២៥ឆ្នាំមកហើយ។
ប្រភព៖RFI