ត្រឡប់ក្រោយ

អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រកាសថា ការចាប់ខ្លួនលោក កឹម សុខា មិនប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាទេ ប៉ុន្តែជាការអនុវត្តច្បាប់ចំពោះបទល្មើសជាក់ស្តែង

 

ប្រតិកម្មតបទៅនឹង សេចក្តីថ្លែងការណ៍របស់សហភាពអឺរ៉ុប នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បាន ឱ្យដឹងថា ការចាប់ខ្លួន លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ មិនធ្វើឱ្យប៉ះពាល់ដល់ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើយ ហើយលោកបញ្ជាក់ថា ការចាប់ខ្លួននេះ គ្រាន់តែជាការអនុវត្តច្បាប់ចំពោះបទល្មើសជាក់ស្តែងប៉ុណ្ណោះ។ការអះអាងរបស់ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានធ្វើឡើងបន្ទាប់ពីសហភាពអឺរ៉ុប បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីម្សិលមិញ ដោយទាមទារឱ្យអាជ្ញាធរកម្ពុជាដោះលែង លោក កឹម សុខា។

ប្រភព៖ Fresh News

https://goo.gl/MjJfzj

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា