ត្រឡប់ក្រោយ

តំណាងរាស្រ្តខ្មែរ-អូស្ត្រាលី ទាមទារឲ្យរាជរដ្ឋាភិបាល ដោះលែងលោក កឹម សុខា

 

តំណាងរាស្រ្តខ្មែរ-អូស្ត្រាលី លោក ហុង លីម បានទាមទារឲ្យរាជរដ្ឋាភិបាលកម្ពុជា ដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានកម្លាំងសមត្ថកិច្ច ចាប់ខ្លួនកាលពីអធ្រាតថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ។លោក ហុង លីម ភាគច្រើនគេបានស្គាល់គាត់ តាមរយៈលោកផ្តល់បទសម្ភាសន៍ដល់វិទ្យុបរទេស ដោយបាន ចោទប្រកាន់របបកម្ពុជាសព្វថ្ងៃថា ជារបបតិរច្ឆាន ក្រោយពីមានការចោទប្រកាន់បែបនេះ ទាំងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋនៅទូទាំងប្រទេសបានប្រតិកម្មយ៉ាងខ្លាំង ខណៈលោកក៏ជាជនជាតិខ្មែរ១រូបផងដែរ ។ ក្រោយ ពីមានការចោទប្រកាន់បែបនេះ ត្រូវក្រសួងការបរទេសខ្មែរ ហាមឃាត់មិនឲ្យចូលប្រទេសខ្មែរ ។

ប្រភព៖សារព័ត៌មានដើមអម្ពីល

https://goo.gl/gLm7eU

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា