ត្រឡប់ក្រោយ

នកនាំពាក្យ CPP ថា លោក កឹម សុខា ចាញ់សម្បថនៅព្រះរាជវាំង

 

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃទី៤ កញ្ញា នេះ បានអះអាងថា លោក កឹម សុខា ចាញ់សម្បថនៅព្រះរាជវាំង។បើតាមលោក សុខ ឥសាន បញ្ជាក់ថា អនុវត្តតាមរដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជា តំណាងរាស្ត្រទាំងអស់​ដែលជាប់ឆ្នោតត្រូវស្បថចូលកាន់តំណែង បន្ទាប់ពីបានចូលប្រជុំដំបូងរដ្ឋសភា តាមការកោះអញ្ជើញ ដោយព្រះមហាក្សត្រ ។ក៏ប៉ុន្តែ ប្រជាជនកម្ពុជាចងចាំមិនភ្លេចទេថា តំណាងរាស្ត្រទាំង ៥៥ រូបជាប់ឆ្នោតរបស់ បក្សប្រឆាំង មិនបានចូលប្រជុំនៅវិមានរដ្ឋសភាតាមការកោះអញ្ជើញរបស់ព្រះមហាក្សត្រទេ តែបែរជានាំគ្នា ៦៣ រូបទៅស្បថនៅមុខប្រាសាទអង្គរវត្តទៅវិញ ដោយគ្មានការកោះអញ្ជើញពីខាងណាឡើយ ផ្ទុយពីរដ្ឋធម្មនុញ ។ នៅពេលស្បថនោះមិនដឹងនិយាយស្ឍងអីខ្លះទេ ព្រោះគ្មានព្រះវត្តមានព្រះមហាក្សត្រ និងសម្តេចសង្ឃទាំង២ គណៈផង ។

ប្រភព៖សារព័ត៌មានដើមអម្ពីល

https://goo.gl/MDHs8n

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា