ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាថ្មីម្ដងទៀត បានប្រកាសទៅសហរដ្ឋអាមេរិក ដែលជាប្រទេសតែងតែគាំទ្រ ការផ្ដូលរំលំនានានោះថា កុំព្យាយាមផ្ដួលរំលំកម្ពុជា តាមរយៈបដិវត្តន៍ពណ៌ ដូចនៅមជ្ឈិមបូព៌ាឲ្យសោះ។ទន្ទឹមគ្នានោះ លោក ហ៊ុន សែន បន្ដប្រកាសចាត់វិធានការផ្លូវច្បាប់ ដើម្បីកម្ទេចចោលពួក ឬក្រុមដែលចង់បំផ្លាញសន្ដិភាព និងសេចក្ដីរបស់ប្រទេសកម្ពុជា ដោយមិនអនុញ្ញាតឲ្យពួកក្បត់ជាតិទាំងនោះ រួចខ្លួនឡើយ ហើយក៏មិនអនុញ្ញាតឲ្យប្រព្រឹត្តតាមអំពើចិត្តដាច់ ទោះក្នុងតម្លៃណាក៏ដោយ។ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវវិហារឥស្លាមជើមៀក ស្ថិតក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧នេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «សូមគោរពអធិបតេយ្យភាពរបស់កម្ពុជា មិនត្រូវប្រើប្រាស់វិធីផ្ដូលរំលំ តាមរយៈរបស់ដែលហៅថា បដិវត្តន៍ពណ៌ទេ ព្រោះអ្វីដែល បានកើតឡើង នៅឯមជ្ឈិមបូព៌ា»។
ប្រភព៖Fresh news