ត្រឡប់ក្រោយ

អគ្គនាយកដ្ឋាន​ពន្ធដា មិន​ឲ្យ​អ្នកគ្រប់គ្រង​ខេ​ម​បូ​ឌា ដេលី ចេញពី​កម្ពុជា បើ​មិន​បង់ប្រាក់​ជាង ៦​លាន​ដុល្លារ ជូន​រដ្ឋ

 

ព្រោះ​មិនទាន់​បង់ពន្ធ​ជូន​រដ្ឋ អ្នកគ្រប់គ្រង​ពីររូប របស់​កាសែត ខេ​ម​បូ​ឌា ដេលី ត្រូវបាន​រារាំង​មិន​ឲ្យ​ចាក​ចេញពី​កម្ពុជា​ឡើយ​។ អគ្គនាយកដ្ឋាន​ពន្ធដា​នៃ​ក្រសួង​កិច្ច សុំ​ឲ្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ ជួយ​សហការ​ក្នុង​ចំណាត់ការ​លើ​អ្នក​ទាំងពីរ​នោះ​។​ថ្វី​ដ្បិត​ការិយាល័យ​របស់ខ្លួន បាន​បិទ​ហើយក៏​ពិតមែន តែ​កាសែត ខេ​ម​បូ​ឌា ដេលី មិនទាន់រួច​ផុតពី​កាតព្វកិច្ច​ក្នុងការ​បង់ពន្ធ​ជូន​រដ្ឋ​នោះទេ​។ ក្នុងន័យនេះ អគ្គនាយកដ្ឋាន​ពន្ធដា​នៃ​ក្រសួង​សេដ្ឋ​កិច្ច នៅតែ​ទាមទារ​ឲ្យ​លោកស្រី Deborath Krisher Steele អភិបាល​សហគ្រាស​នៃ​កាសែត ខេ​ម​បូ​ឌា ដេលី ដោយមាន​លោក Douglas Eric Steele ជា​អ្នកចាត់ការ​ទូទៅ ត្រូវ​បង់ពន្ធ​ជូន​រដ្ឋ​ជាមុនសិន ទើប​អាច​ចាក​ចេញពី​កម្ពុជា​បាន​។       

ប្រភព៖សារព័ត៌មានថ្មីៗ

https://goo.gl/c1Lp1G

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា