តុលាការ នៅថ្ងៃទី៥ កញ្ញានេះ អាចនឹងសម្រេចចុងក្រោយ ជុំវិញករណីលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធបទល្មើសក្បត់ជាតិ ។សេចក្តីថ្លែងការណ៍របស់ រាជរដ្ឋាភិបាលកម្ពុជា បង្ហាញថា ទង្វើរបស់លោក កឹម សុខា គឺជាអំពើក្បត់ជាតិដែល មានចែងនិងផ្តន្ទាទោស តាមបញ្ញត្តិនៃមាត្រា ៤៤៣ (បទសន្ធិដ្ឋិភាពជាមួយបរទេស) ក្នុងផ្នែកទី១ ស្តីពីអំពើក្បត់ជាតិ និងអំពើចារកម្ម ជំពូកទី២ ស្តីពីការប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ មាតិកាទី១ ស្តីពីការប៉ះពាល់ដល់ ស្ថាប័នចម្បងរបស់រដ្ឋ គន្ថីទី៤ ស្តីពីបទល្មើសប្រឆាំងនឹងជាតិ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ បទល្មើសនេះកំណត់ការផ្តន្ទាទោស ដាក់ពន្ធនាគារពី១៥ ឆ្នាំទៅ៣០ឆ្នាំ ។
ប្រភព៖សារព័ត៌មានដើមអម្ពិល