កូនស្រីរបស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ កញ្ញា កឹម សម្បត្តិធីតា បានអំពាវនាវឲ្យពលរដ្ឋទៅចុះឈ្មោះ បោះឆ្នោតឲ្យបានគ្រប់គ្នា ខណៈលោកកឹម សុខា ដែលឪពុកបង្កើតកំពុងតែស្ថិតនៅក្នុងពន្ធនាគារត្រពាំងថ្លុង ក្នុងខេត្តត្បូងឃ្មុំ ដែលមានចំងាយប្រមាណជា១៥០គីឡូម៉ែត្រីពីរាជធានីភ្នំពេញ។កញ្ញា កឹម សម្បត្តិធីតា (Kem samathida) បានលើឡើងលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៣ កញ្ញា ថា ទោះក្នុងកាលៈទេសៈដ៏អាក្រក់នេះកើតឡើងក៏ដោយ សូមពលរដ្ឋខ្មែរទាំងអស់ ព្យាយាមទៅចុះឈ្មោះបោះឆ្នោត ត្រូវព្យាយាមឲ្យអស់ពីលទ្ធភាព ដើម្បីលទ្ធិប្រជាធិបតេយ្យព្រោះ បុរសម្នាក់នេះ (កឹម សុខា) បានលះបង់ជូនប្រជាពលរដ្ឋខ្មែរអស់ហើយ។
ប្រភព៖សារព័ត៌មានដើមអម្ពិល