ត្រឡប់ក្រោយ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ព្រមាន​ប្រទេស​ដទៃ​កុំ​ឲ្យ​ឈឺ​ឆ្អាល​រឿង​ការ​ចាប់​ខ្លួន​លោក កឹម សុខា

 

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ​ចំពោះ​សហគមន៍​អន្តរជាតិ​ដែល​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា ចំពោះ​ការ​ចាប់​ខ្លួន​លោក កឹម សុខា។ លោក​ចាត់​ទុក​សេចក្តី​ថ្លែងការណ៍​ទាំងនោះ គឺ​គ្រាន់​តែ​ជា​ការ​ការពារ​មេ​បក្ស​ប្រឆាំង​ឲ្យ​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​តែ​ប៉ុណ្ណោះ។ ទោះ​បី​ជា​បែប​នេះ​ក្តី សហគមន៍​អន្តរជាតិ​នៅ​តែ​បន្ត​ចេញ​សេចក្តី​ថ្លែងការណ៍​ថ្កោលទោស និង​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​លោក កឹម សុខា ដដែល។លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហៅ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថា​ជា អាយ៉ងរបស់​បរទេស ហើយ​លោក​បាន​ទាត់​ចោល​សេចក្តី​ថ្លែងការណ៍​ទាំង​អម្បាលម៉ាន​របស់​សហគមន៍​អន្តរជាតិ​ជុំវិញ​ការ​ចាប់​ខ្លួន​លោក កឹម សុខា «អ្នក​ដែល​បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​ដើម្បី​ការពារ​ជន​នេះ គឺ​គ្រាន់​តែ​ដើម្បី​ការពារ​អាយ៉ង​របស់​ខ្លួន ដើម្បី​ឲ្យ​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​តែ​ប៉ុណ្ណោះ។ សូម​គោរព​អធិបតេយ្យភាព​ជាតិ​របស់​កម្ពុជា មិន​ត្រូវ​ប្រើ​វិធី​ផ្តួល​រំលំ​តាម​រយៈ​បដិវត្តន៍​ពណ៌​នោះ​ទេ»

ប្រភព៖RFA

https://goo.gl/gZ8kF6

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា