ត្រឡប់ក្រោយ

រដ្ឋសភា​រង់ចាំ​ដីកា​ពី​តុលាការ​មុន​មាន​ចំណាត់ការ​លើ​អភ័យ​ឯកសិទ្ធិ​លោក កឹម សុខា

 

រដ្ឋសភា​នៅ​មិន​ទាន់​មាន​ចំណាត់ការ​បែប​ណា​នោះ​ទេ​ចំពោះ​ករណី​ការ​ចាប់​ខ្លួន​លោក កឹម សុខា ដោយ​គ្មាន​ការ​ដក​អភ័យ​ឯកសិទ្ធិ​តំណាងរាស្ត្រ​រដ្ឋសភា​ជា​មុន។ អ្នក​វិភាគ​ដាក់​ការ​សង្ស័យ​ថា មុន​ការ​ចាប់​លោក កឹម សុខា រដ្ឋាភិបាល​បាន​បិទ​វិទ្យុ​ផ្សាយ​បន្ត​របស់​សារព័ត៌មាន​ឯករាជ្យ​មួយ​ចំនួន ដែល​នេះ​ប្រហែល​ជា​យុទ្ធសាស្ត្រ​រដ្ឋាភិបាល​រៀបចំ​ទុក​ជា​មុន ដើម្បី​បំបិទ​សំឡេង​កុំ​ឲ្យ​ពលរដ្ឋ​បាន​ដឹង។ទោះ​ជា​គ្មាន​ដីកា ក៏​លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​វាយ​ខ្នោះ​ដែរ។ អគ្គលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង ឲ្យ​ដឹង​ថា រដ្ឋសភា​កំពុង​រង់ចាំ​ដីកា​ពី​តុលាការ​មុន​នឹង​មាន​ចំណាត់ការ​បែប​ណា​លើ​ការ​ចាប់​ខ្លួន​សមាជិក​របស់​រដ្ឋសភា គឺ​លោក កឹម សុខា។ លោក បន្ត​ថា រដ្ឋសភា​ទើប​តែ​ទទួល​បាន​របាយការណ៍​ពី​ប៉ូលិស ប៉ុន្តែ​មិន​ទាន់​បាន​ឃើញ​ការ​ចោទ​ប្រកាន់​ពី​តំណាង​អយ្យការ​នៅ​ឡើយ​ទេ៖ «អ្វី​ដែល​យើង​ចាត់ចែង​បាន លុះត្រា​តែ​មាន​ការ​ចោទ​ប្រកាន់​ពី​អយ្យការ។ ឥឡូវ​យើង​មិន​ទាន់​ទទួល​បាន​របាយការណ៍​ពី​អយ្យការ លើកលែង​ការ​ចោទ​ប្រកាន់​អី​នៅ​ឡើយ​ទេ ដូច្នេះ​យើង​មិន​ទាន់​ធ្វើ​អី​ទេ ... ចាត់​វិធានការ​ទៅ​តាម​រដ្ឋធម្មនុញ្ញ ទៅ​តាម​ច្បាប់»

ប្រភព៖RFA

https://goo.gl/nQQ6Yb

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា