ត្រឡប់ក្រោយ

សង្គ្រោះជាតិ ​មិន​តែង​តាំង​ប្រធាន​ថ្មី​ទេ​ ខណៈ UN សម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​

 

គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​​មិន​ធ្វើ​ការ​តែង​តាំង​ប្រធាន​ថ្មី ជំនួស​​លោក កឹម សុខា នោះ​ទេ ខណៈ​ដែល​​អង្គការ​សហប្រជាជាតិ បាន​សម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ ចំពោះ​ការ​ឆ្មក់​ចូល​ចាប់​ខ្លួន​មេបក្ស​ប្រឆាំង ទាំង​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​​ទី​៣ ខែកញ្ញា ហើយ​បាន​បញ្ជូន​យក​ទៅ​ឃុំ​ខ្លួន​ភ្លាម​ៗ នៅ​ឯ​ពន្ធនាគារ​ត្រពាំង​ផ្លុង​ក្នុង​ខេត្ត​ ត្បូងឃ្មុំ ​ចោទ​ពី​បទ​ «ក្បត់​ជាតិ»។ក្នុង​អំឡុង​បទ​សម្ភាស​​កាល​ពី​ម្សិល​មិញ​ ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោកស្រី មូរ សុខហួរ ​បាន​ថ្លែង​ថា ការ​តែងតាំង​ប្រធាន​ថ្មី​​ នឹង​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ក្លាយ​ជា​​ «អ្នក​សម​គំនិត ចំពោះ​ការ​បំផ្លាញ​​ប្រជាធិបតេយ្យ»។កាល​ពី​ខែ​​កុម្ភៈ​សភា​ជាតិ បាន​អនុម័ត​​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ដ៏​ចម្រូង​ចម្រាស​ដែល​ហាម​​គណបក្ស​នយោបាយ ​មិន​ឲ្យ​មាន​ការ​ពាក់ព័ន្ធ​ជាមួយ​នឹង​ទណ្ឌិត។លិខិត​របស់​អ្នក​អាន​មួយ​​ច្បាប់ ដែល​សរសេរ​ទៅ​សារ​ព័ត៌មាន Fresh News ​ដែល​ជា​សារព័ត៌​មាន​​ស្និទ្ធ​នឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ម្សិល​មិញ ទំនង​ជា​ផ្តល់​នូវ​​ជម្រើស​មួយ​ដល់​គណបក្ស​ប្រឆាំង​ ដោយ​ជំរុញ​ឲ្យ​លោក កឹម សុខា ចុះ​ចេញ​ពី​តំណែង​ប្រធាន ​ហើយ​ឲ្យ​អនុ​ប្រធាន លោក ប៉ុល ហំម ឡើង​​កាន់​តំណែង​​ជំនួស។

ប្រភព៖ភ្នំពេញប៉ុស្ដិ៍

https://goo.gl/5R1tP9

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា