អយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែកញ្ញានេះ សម្រេចចោទប្រកាន់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ជាផ្លូវការពីបទ "សន្ទិដ្ឋិភាពជាមួយបរទេស" តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ ដែលកំណត់ការផ្តន្ទាទោស ដាក់ពន្ធនាគារពី ១៥ឆ្នាំទៅ៣០ឆ្នាំ ។សូមរំលឹកថា លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន កាលពីរំអាធ្រាត្រឈានចូលថ្ងៃទី៣ កញ្ញា ពីបទឃុបឃិតជាមួយបរទេស ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ។
ប្រភព៖សារព័ត៌មានដើមអម្ពិល