ត្រឡប់ក្រោយ

បក្សប្រឆាំង ប្រឈមការរំលាយចោល បើសិនរកឃើញថា មានការឃុបឃិត ពីមន្រ្តីជាន់ខ្ពស់ ក្នុងជួរគណបក្ស

 

មន្រ្តីនាំពាក្យរាជរដ្ឋាភិបាល បានឲ្យដឹងថា រហូតមកដល់ពេលនេះ តុលាការបានបើកការស៊ើបអង្កេត លើលោក កឹម សុខា ជាប់ពាក់ព័ន្ធករណីក្បត់ជាតិ ហើយក្នុងនោះ ប្រសិនបើរកឃើញថា គម្រោងផ្តួលរំលំរាជរដ្ឋាភិបាល ដោយមានការឃុតឃិតពីមន្រ្តី ក្នុងជួរបក្សសង្គ្រោះជាតិមែននោះ បក្សប្រឆាំងមួយនេះ នឹងត្រូវរំលាយចោលជាដាច់ខាត។លោក ផៃ ស៊ីផាន ថា “រាជរដ្ឋាភិបាល នៅតែបន្តឃ្លាំមើល បក្សសង្គ្រោះជាតិ ថាបក្សនេះបង្កើតឡើង ដើម្បីធ្វើអាយ៉ងបរទេស ឬក៏បម្រើផលប្រយោជន៍ពលរដ្ឋខ្មែរ។ ប៉ុន្តែបើក្នុងករណីដែលតុលាការ រកឃើញថា មានការឃុបឃិតគ្នា ប្រឆាំងក្នុងការស្វែងរកកំហុសរបស់លោក កឹម សុខា ពាក់ព័ន្ធនិងអំពើក្បត់ជាតិនោះ គណបក្សប្រឆាំងមួយនេះ អាចប្រឈមនឹងការរំលាយចោលតែម្តង”។លោកបន្តថា រហូតមកដល់ពេលនេះ គឺរាជរដ្ឋាភិបាល បានទុកកិច្ចការងារនេះ ឲ្យតុលាការជាអ្នកធ្វើ នឹងស្វែងរកការពិតទៅលើលោក កឹម សុខា ដោយរាជរដ្ឋាភិបាល នឹងមិនជ្រៀតជ្រែកនោះឡើយ។

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/tebViW

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា